តំបន់ទេសចរណ៍នៅខេត្តព្រៃវែង
ខេត្តព្រៃវែងមានតំបន់ទេសចរណ៍វប្បធម៌ តំបន់ទេសចរណ៍ធម្មជាតិ និង តំបន់ទេសចរណ៍កែច្នៃ មួយចំនួនដែលអាចទាក់ទាញភ្ញៀវក្នុងស្រុក ភ្ញៀវមកពីខេត្តក្រុងផ្សេងៗ និង ភ្ញៀវទេសចរណ៍បរទេស ។ ខាងក្រោមនេះគឺជាតំបន់ទេសចរណ៍ចំនួន ៨ ដែលទេសចរជាតិ និង អន្តរជាតិអាចមកទស្សនាកំសាន្ត ៖
- រមណីយដ្ឋាននគរភ្នំ : រមណីយដ្ឋានគំរូស្ថិតនៅក្នុងស្រុកបាភ្នំ គឺជារមណីស្ថានមួយដែលមានទេសចរជាច្រើនមកពីតំបន់ផ្សេងៗជួបជុំគ្នាដើម្បីប្រារព្ធធ្វើពិធីសាសនាតាមលទ្ធិព្រាហ្មណ៍មួយ គឺ បុណ្យឡើងអ្នកតាមេសរ ដែលមានរយៈពេល ៣ ថ្ងៃ ។ ប្រជាជនតែងប្រារព្ធធ្វើបុណ្យឡើង អ្នកតាមេសរ រៀងរាល់ឆ្នាំ ព្រោះពិធីនេះគឺជាទំនៀមទម្លាប់មានតាំងពីបុរាណ ។ ប្រជាជនខ្មែរតែងនាំគ្នាប្រារព្ធធ្វើពិធីនេះដើម្បីរំលឹកគុណបុព្វបុរស ដើម្បីសុំសេចក្ដីសុខ សុំទឹកភ្លៀង និង ជាពិសេសដើម្បីសុំអ្នកតាមេសរជួយការពារសុវត្ថិភាព និង សន្តិសុខជូនប្រជាជន ។
- ប្រាសាទព្រះវិហារច័ន្ទ : ស្ថិតនៅក្នុងស្រុកបាភ្នំ ។
- ទំនប់ស្នេហ៍ : ស្ថិតនៅក្នុងស្រុកបាភ្នំ ប៉ុន្តែទីនេះមិនទាន់មានការរៀបចំកែច្នៃឲ្យក្លាយទៅជារមណីស្ថានគួរជាទីទាក់ចិត្តនៅឡើយទេ ។
- មជ្ឈមណ្ឌលភ្ញាស់កូនត្រីពូជភូមិបាទី : ឃុំពាមរក៍ ស្រុកពាមរក៍ ។
- បូជនីយដ្ឋានបារាយអណ្តែត : ភូមិបារាយណ៍អណ្តែត ឃុំបារាយណ៍ ស្រុកកំពង់លាវ ។
- វាលចុងម៉ម : ភូមិលេខ១ ឃុំកំពង់លាវ ស្រុកកំពង់លាវ ។
- ប្រាសាទព្រៃដើមស្រុក : ឃុំព្រៃទទឹង ឃុំព្រៃចង្ក្រាន ស្រុកស៊ីធរកណ្តាល ។
- វិស័យឧស្សាហកម្ម :
- វិស័យទេសចរណ៍ : មានតែ ២ ស្រុកប៉ុណ្ណោះដែលប្រជាជននៅក្នុងខេត្តនេះទាញប្រយោជន៍ពីវិស័យទេសចរណ៍ គឺទីប្រជុំជន ឃុំព្រែកខ្សាយ "ខ" ស្រុកពាមរក៍ និង ទីរួមខេត្តស្រុកកំពង់លាវ ។
សេដ្ឋកិច្ច
រាល់ឆ្នាំខេត្តព្រៃវែងទទួលដីភក់ដែលទន្លេ ស្ទឹង និង ព្រែកមួយចំនួននាំយកមកចាក់ក្នុងស្រែចម្ការនានានៅក្នុងរដូវវស្សា ដូច្នោះហើយទើបធ្វើឲ្យតំបន់នេះមានជីជាតិល្អងាយស្រួលដាំដុះស្រូវនិងដំណាំផ្សេងៗនៅក្នុងវិស័យកសិកម្ម និង ប្រមូលជលផលផ្សេងៗ ។ ខេត្តនេះត្រូវបានទទួលស្គាល់ជាទូទៅថាជា "ខ្សែក្រវាត់បៃតងធំ" នៃប្រទេសកម្ពុជា ។ ធញ្ញជាតិសំខាន់ជាងគេរបស់ខេត្តព្រៃវែងគឺស្រូវ ដែលខេត្តនេះចូលរួមចំនួន ១០ ភាគរយនៃផលិតផលស្រូវសរុបរបស់ប្រទេស ។ លើសពីនោះទៀត ប្រជាកសិករនៅក្នុងខេត្តព្រៃវែងក៏ប្រមូលផលថ្នាំជក់ សណ្តែកបាយ ស្ករអំពៅ ស្ករត្នោត ដំឡូងឈើ (ដំឡូងមី ឬ ដំឡូងបារាំង) ល្ង និង ផ្លែឈើច្រើនប្រភេទទៀត ដូចជា ដូង ស្វាយ ស្វាយចន្ទី ។ កាលពីអតីតកាល ដើមកៅស៊ូក៏បានដើរតួសំខាន់ផងដែរនៅក្នុងសេដ្ឋកិច្ចនៃខេត្តនេះ ក៏ប៉ុន្តែចម្ការកៅស៊ូត្រូវបានបោះបង់ចោលនៅក្នុងសម័យសង្គ្រាមបង្ហូរឈាមជាច្រើនទសវត្សកន្លងទៅ ។ ទោះបីខេត្តនេះពឹងផ្អែកយ៉ាងខ្លាំងលើវិស័យកសិកម្មក៏ដោយ ក៏ខេត្តនេះនៅតែជាខេត្តក្រីក្រជាងខេត្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា ។ អត្រានៃប្រជាជនរស់នៅក្រោមខ្សែបន្ទាត់ក្រីក្រ គឺជាមធ្យមប្រហែល ៥៣ ភាគរយ ពោលគឺ ៣៦ ភាគរយក្រោមខ្សែបន្ទាត់នៃភាពក្រីក្រទូទាំងប្រទេស ។ លើសពីនោះទៀត តួលេខនៃប្រជាជនចូលមករស់នៅក្នុងខេត្តគឺធ្លាក់ចុះយ៉ាងច្រើន បានន័យថាចំនួនប្រជាជនចាកចេញពីខេត្តព្រៃវែងកាន់តែកើនឡើងរាល់ឆ្នាំ ព្រោះពួកគេធ្វើចំណាកស្រុកទៅរស់នៅតាមខេត្តក្រុងផ្សេងៗដើម្បីប្រកបរបរចិញ្ចឹមជីវិត ។
ផ្សារសំខាន់ៗនានានៅក្នុងខេត្តព្រៃវែងមានដូចជា ៖