ផ្ទៃដី
ផ្ទៃដីសរុបគឺ ប្រហែល ៤៨៨៣ គម² ដែលស្មើទៅនិង ២,៧០% នៃផ្ទៃដីសរុបនៃប្រទេសកម្ពុជា (១៨១ ០៣៥ គម²), ដែលក្នុងនោះ ៤៤៥,១៨ គម² ឬ ៩,១២% ជាផ្ទៃដី ដែលប្រជាជន បានតាំងទីលំនៅ, ៣១០០ គម² ឬ ៦៣,៤៩% ជាដី សំរាប់កសិកម្ម, ១៩៤,៦១ គម² ឬ ៣,៩៩% ជាផ្ទៃនៃតំបន់ ព្រៃឈើ, ១០៨២,៨៦ គម² ឬ ២២,១៨% ជាដី សាធារណៈ, ហេដ្ឋារចនាសម្ព័ន និង ធារាសាស្រ្ត, និង នៅសល់ ៦០,៣៥ គម² ឬ១,២៤% ជា ដី មិនត្រូវបានប្រើប្រាស់ ។
ចំនួនប្រជាជន
ចំនួនប្រជាជនសរុបគឺ ១ ០២៥ ៣៣១ ឬ ៧,៦៤% នៃចំនួនប្រជាជនសរុបនៃប្រទេសកម្ពុជា ១៣ ៤១៣ ៨៩២ នាក់ (២០០១, ទិន្នន័យខេត្ត) ជាមួយនឹងកំនើនប្រជាជន ចំនួន ២,៤០%, ដែលក្នុងនោះ ៤៨៣ ៧៥៩ នាក់ ឬ ៤៧,១៨% ជាបុរស និង ៥៤១ ៥៧២ នាក់ ឬ៥២,៨២% ជានារីភេទ ។ នៅក្នុងចំនួនខាងលើនេះដែរ ៨២៥ ៨១៨ នាក់ ឬ ៨០,៥៤% ជាកសិករ, ១៤០ ៦៨៥នាក់ ឬ ១៣,៧២% ជាអ្នករកត្រី, ៤៤ ៥៦១ នាក់ ឬ ៤,៣៥% ជាអ្នកជួញ, ១៤ ២៦៧ នាក់ ឬ១,៣៩% ជា អ្នកធ្វើការ រាជការ។
ដង់ស៊ីតេជាមធ្យមនៃខេត្តនេះ គឺ ២០៩,៩៨ នាក់ ក្នុងមួយគីឡូម៉ែតការ៉េ ។
បំណែងចែករដ្ឋបាល
ខេត្តនេះត្រូវបានបែងចែកជា ១២ ស្រុក ក្នុងនោះ រួមមាន ១១៦ ឃុំ ១១៣៩ ភូមិ។
ស្រុក
ខេត្តនេះត្រូវបានបែងចែកជា ក្រុង ចំនួន ១ និង ស្រុកចំនួន ១២ ក្នុងនោះ រួមមាន ១១៦ ឃុំ ១១៣៩ភូមិ
- ១៤០១ ក្រុងព្រៃវែង
- ១៤០២ ស្រុកកំចាយមារ
- ១៤០៣ ស្រុកកំពង់ត្របែក
- ១៤០៤ ស្រុកកញ្ច្រៀច
- ១៤០៥ ស្រុកមេសាង
- ១៤០៦ ស្រុកពាមជរ
- ១៤០៧ ស្រុកពាមរ
- ១៤០៨ ស្រុកពារាំង
- ១៤០៩ ស្រុកព្រះស្ដេច
- ១៤១០ ស្រុកស្វាយអន្ទរ
- ១៤១១ ស្រុកបាភ្នំ
- ១៤១២ ស្រុកស៊ីធរកណ្ដាល
- ១៤១៣ ស្រុកពោធិរៀង
ដកស្រង់ពី Wikipedia
No comments:
Post a Comment