Friday, February 24, 2017

តំបន់ទេសចរណ៍ខេត្តព្រៃវែង

តំបន់ទេសចរណ៍នៅខេត្តព្រៃវែងកែប្រែ

Ferry Nheak Leoung.jpg
ខេត្ត​ព្រៃវែង​មាន​​តំបន់​​​ទេសចរណ៍​វប្បធម៌​ តំបន់​ទេសចរណ៍​ធម្មជាតិ និង តំបន់​ទេសចរណ៍​​កែច្នៃ មួយ​ចំនួន​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ក្នុង​ស្រុក ភ្ញៀវ​មក​ពី​ខេត្ត​ក្រុង​ផ្សេងៗ​ និង ភ្ញៀវ​​ទេសចរណ៍​បរទេស ។ ខាង​ក្រោម​នេះ​គឺ​ជា​តំបន់​ទេសចរណ៍​ចំនួន​ ៨ ​ដែល​​​ទេសចរ​​ជាតិ​ និង ​អន្តរជាតិ​​អាច​មក​​​ទស្សនា​​កំសាន្ត​ ៖
  1. រមណីយដ្ឋាន​នគរភ្នំ​ : រមណីយដ្ឋាន​គំរូ​ស្ថិត​នៅ​ក្នុង​ស្រុក​បាភ្នំ​ គឺ​ជា​រមណីស្ថាន​​​មួយដែល​មាន​​​​ទេសចរ​ជា​ច្រើន​​​​​មក​ពី​តំបន់​​ផ្សេងៗ​ជួបជុំគ្នា​ដើម្បី​ប្រារព្ធ​ធ្វើ​ពិធី​សាសនា​តាម​លទ្ធិព្រាហ្មណ៍​​មួយ គឺ បុណ្យ​ឡើងអ្នកតាមេសរ ដែល​មាន​រយៈពេល ៣ ថ្ងៃ ។ ប្រជាជន​តែង​ប្រារព្ធ​ធ្វើ​បុណ្យ​ឡើង អ្នកតាមេសរ រៀងរាល់ឆ្នាំ ព្រោះ​ពិធី​នេះ​​គឺ​ជា​ទំនៀមទម្លាប់​មាន​តាំងពី​បុរាណ ។ ប្រជាជន​ខ្មែរ​​តែង​នាំគ្នា​ប្រារព្ធធ្វើ​ពិធី​នេះ​​ដើម្បី​រំលឹក​​គុណបុព្វបុរស ដើម្បី​សុំ​សេចក្ដីសុខ​ សុំទឹកភ្លៀង និង ជាពិសេស​ដើម្បី​សុំ​​អ្នកតា​មេសរ​​ជួយការពារ​​​សុវត្ថិភាព​ និង សន្តិសុខ​ជូន​​ប្រជាជន ។
  2. ប្រាសាទ​ព្រះ​វិហារច័ន្ទ : ស្ថិត​នៅ​ក្នុង​ស្រុក​បាភ្នំ ។
  3. ទំនប់​ស្នេហ៍ : ស្ថិត​នៅ​ក្នុង​ស្រុក​បាភ្នំ​ ប៉ុន្តែ​ទី​នេះ​មិនទាន់​​មាន​ការ​​​រៀប​ចំ​កែ​ច្នៃ​ឲ្យ​ក្លាយ​ទៅ​ជា​រមណីស្ថាន​គួរ​ជា​ទី​ទាក់ចិត្ត​នៅ​ឡើយ​ទេ ។
  4. មជ្ឈមណ្ឌល​ភ្ញាស់​កូន​ត្រីពូជ​ភូមិ​បាទី : ឃុំ​ពាមរក៍​ ស្រុក​ពាមរក៍ ។
  5. ​បូជនីយដ្ឋាន​បារាយ​អណ្តែត​ : ភូមិ​បារាយណ៍​អណ្តែត​ ឃុំ​បារាយណ៍ ស្រុក​កំពង់​លាវ ។
  6. វាល​ចុង​ម៉ម : ភូមិ​លេខ​១ ឃុំ​កំពង់លាវ ស្រុក​កំពង់​លាវ ។
  7. ប្រាសាទព្រៃដើមស្រុក : ឃុំ​ព្រៃ​ទទឹង ឃុំ​ព្រៃ​ចង្ក្រាន ស្រុក​ស៊ីធរ​កណ្តាល ។
  8. វិស័យឧស្សាហកម្ម :
  9. វិស័យ​​ទេសចរណ៍ : មាន​តែ​​ ២ ​ស្រុក​ប៉ុណ្ណោះ​​​ដែល​ប្រជាជន​នៅ​ក្នុង​ខេត្ត​នេះ​ទាញ​ប្រយោជន៍​ពី​វិស័យ​ទេសចរណ៍ គឺ​ទី​ប្រជុំជន ឃុំ​ព្រែក​ខ្សាយ​ "ខ" ស្រុក​ពាមរក៍ និង​ ទីរួម​ខេត្ត​ស្រុក​កំពង់​លាវ ។

សេដ្ឋកិច្ចកែប្រែ


រាល់​ឆ្នាំ​ខេត្ត​ព្រៃ​វែង​​ទទួល​ដី​ភក់​​ដែល​ទន្លេ ស្ទឹង និង ព្រែក​មួយ​ចំនួន​នាំ​យក​មក​ចាក់​ក្នុង​ស្រែ​ចម្ការ​​នានា​​នៅ​ក្នុង​រដូវ​វស្សា ដូច្នោះ​ហើយ​ទើប​ធ្វើ​ឲ្យ​​​តំបន់​នេះ​មាន​ជីជាតិ​ល្អ​ងាយ​ស្រួល​​ដាំដុះ​​ស្រូវ​និង​ដំណាំ​ផ្សេងៗ​​នៅ​ក្នុង​វិស័យ​កសិកម្ម និង ប្រមូល​ជលផល​​ផ្សេងៗ ។ ខេត្ត​នេះ​ត្រូវ​បាន​​​ទទួល​ស្គាល់​ជាទូទៅ​ថា​ជា​ "ខ្សែ​ក្រវាត់​បៃតង​​ធំ" នៃ​ប្រទេស​កម្ពុជា ។ ធញ្ញជាតិ​សំខាន់​ជាង​គេ​របស់​ខេត្ត​ព្រៃ​វែង​គឺ​ស្រូវ ដែល​ខេត្ត​នេះ​ចូលរួម​ចំនួន ១០ ភាគរយ​នៃ​ផលិតផល​ស្រូវ​សរុប​របស់​ប្រទេស ។ លើស​ពី​នោះ​ទៀត​ ប្រជាកសិករ​នៅ​ក្នុង​ខេត្ត​ព្រៃវែង​ក៏​​ប្រមូល​ផល​​​ថ្នាំ​ជក់ សណ្តែក​បាយ ស្ករ​អំពៅ ស្ករ​ត្នោត ដំឡូង​ឈើ (ដំឡូង​មី ឬ ដំឡូង​បារាំង) ល្ង និង ផ្លែ​ឈើ​ច្រើន​ប្រភេទ​ទៀត ដូច​ជា​ ដូង ស្វាយ ស្វាយ​ចន្ទី ។ កាលពី​អតីតកាល ដើម​កៅស៊ូ​ក៏​បាន​ដើរ​តួ​សំខាន់​ផង​ដែរ​នៅ​ក្នុង​សេដ្ឋកិច្ច​នៃ​ខេត្ត​នេះ ក៏​ប៉ុន្តែ​ចម្ការ​កៅស៊ូ​ត្រូវ​បាន​បោះបង់​ចោល​នៅ​ក្នុង​សម័យ​សង្គ្រាម​​​បង្ហូរ​ឈាម​ជាច្រើន​ទសវត្ស​កន្លង​ទៅ ។ ទោះបី​ខេត្ត​នេះ​ពឹង​ផ្អែក​​យ៉ាង​ខ្លាំង​លើ​វិស័យ​កសិកម្មក៏​ដោយ ក៏​ខេត្ត​នេះ​នៅ​តែ​ជា​ខេត្ត​ក្រីក្រ​ជាង​ខេត្ត​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ អត្រា​នៃ​ប្រជាជន​រស់​នៅ​ក្រោម​ខ្សែ​បន្ទាត់​ក្រីក្រ​ គឺ​​ជា​មធ្យម​ប្រហែល ៥៣ ភាគរយ ពោល​គឺ​​ ៣៦ ភាគរយ​ក្រោម​ខ្សែ​បន្ទាត់​នៃ​ភាព​ក្រីក្រ​ទូទាំង​ប្រទេស ។ លើស​ពី​នោះ​ទៀត តួលេខ​នៃ​ប្រជាជន​​ចូល​មក​រស់​នៅ​ក្នុង​ខេត្ត​គឺ​ធ្លាក់​ចុះ​​យ៉ាង​ច្រើន បាន​ន័យ​ថា​​ចំនួន​ប្រជាជន​ចាក​ចេញ​ពី​ខេត្ត​ព្រៃវែង​​កាន់​តែ​កើន​ឡើង​រាល់​ឆ្នាំ ព្រោះ​ពួក​គេ​ធ្វើ​ចំណាក​ស្រុក​​​ទៅ​រស់​នៅ​តាម​ខេត្ត​​ក្រុង​ផ្សេងៗ​ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត ។

No comments:

Post a Comment